អំពីយើង

Home

 

ប្រវត្ដិរបស់យើង

ឡាក់គីម៉ាឃីតគ្រុប ត្រូវបានបង្កើតឡើង នៅក្នុង ខែមីនា ឆ្នាំ១៩៩៣ ដោយ លោក ហេង ហាងម៉េង អ្នកស្រី តាំង លីជាន លោក ចាន់ អៀងប៉ោរ និងលោក តាំង ឌេវីដ
បានរួមគ្នាក្នុងទស្សនៈវិស័យតែមួយ ដើម្បីនាំមកនូវ ផលិផលល្អៗ មិនមែនសម្រាប់តែជនជាតិបរទេសប៉ុណ្ណោះទេ​ ជាពិសេសគឺមានសម្រាប់ជនជាតិខ្មែរផងដែរ​ ។
ហាងដំបូងគេបង្អស់របស់យើង គឺ ស្ថិតនៅលើ ផ្លូវព្រះសីហនុ ដែលបានបម្រើរការជូនអតិថិជន នូវផលិតផលដែលមានគុណភាពខ្ពស់លើទំនិញស្រស់ និង
មាន​ផលិតផលជាច្រើនមុខទៀតទាំងនាំចូលនិង​នៅក្នុងស្រុក។

ឌីអេហ្វអាយឡាក់គីប្រាយវេត​លីមីតធីត

ឌីអេហ្វអាយឡាក់គីប្រាយវេត​លីមីតធីត គឺ​ជាអាជីវកម្ម​លក់រាយ​ឈានមុខ​គេនៅកម្ពុជាដែលដំណើរ​ការហាង​ចំនួន ៥៥ នៅទូទាំង​ប្រទេស​និង​ផ្តល់ការងារ​ដល់បុគ្គលិគ​ជាង ១៣០០ នាក់។

ឡាក់គីបើកដំណើរ​ការផ្សារ​ទំនើប​និងផ្សារអ៊ិច​ប្រេស​​ផ្តល់​​ជូន​នូវ​ប្រភេទ​អាហារ​ស្រស់​ គ្រឿង​ទេស​ និងផលិតផលជាច្រើនដែលមានម៉ាកនាំចូលនិងផ្តាច់មុខជាច្រើនដែលមានលក់តែនៅឡាក់គីនៅកម្ពុជា។ ហាងរបស់យើងនៅតែបន្តពង្រីកទូទាំងទីក្រុងក្នុងទីក្រុងភ្នំពេញ នៅសៀមរាប និងបាត់ដំបង។

ហាងហ្គាឌៀន បច្ចុប្បន្ននេះដំណើរការទីតាំងជាច្រើននៅទូទាំងទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាបដែលមាន​ផលិតផលគ្រឿងសំអាង ថែរក្សាសម្ផស្ស ថែរក្សាស្បែក និងផលិតផលថែរក្សាសុខភាពជាច្រើន។ ហ្គាឌៀនក៏នាំចូលនូវផលិតផលជាច្រើនដែលជាម៉ាកហ្គាឌៀនដែលផ្តាច់មុខពីហ្គាឌៀននៅអាស៊ីអាគ្នេយ៍។ ហ្គាឌៀនបន្តបើកហាងនៅកម្ពុជាហើយក៏បើកដំណើរការហាងតូចៗនៅក្នុងផ្សារទំនើបឡាក់គីឬផ្សារអ៊ិចប្រេសនៅក្នុងទីតាំងដែលបានជ្រើសរើសផងដែរ។

អេហ្វអាយឡាក់គីប្រាយវេត​លីមីតធីត និង ឌីអេហ្វអាយរីថែលគ្រុប

ឌីអេហ្វអាយឡាក់គីប្រាយវេត​លីមីតធីត ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងឌីអេហ្វអាយរីថែលគ្រុប និងឡាក់គីម៉ាឃីតគ្រុប នៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០១២ 

ឌីអេហ្វអាយរីថែលគ្រុប(“ គ្រុប”) គឺជាក្រុមហ៊ុនលក់រាយឈានមុខគេនៅអាស៊ី។ នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១ គ្រុបនិងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាបានមានប្រតិបត្តិការហាងជាង ១០,០០០ និងផ្តល់ការងារដល់សមាជិកប្រហែល ២៣០,០០០ នាក់។ គ្រុបមានការលក់ប្រចាំឆ្នាំសរុបនៅឆ្នាំ ២០២០ លើសពី ២៨ ពាន់លានដុល្លារ។

គ្រុបផ្តល់នូវគុណភាពនិងគុណតម្លៃដល់អ្នកប្រើប្រាស់នៅអាស៊ីដោយផ្តល់ជូនម៉ាកល្បីៗ បទពិសោធន៍ល្អជាមួយផ្សារលក់រាយ និងសេវាកម្មដ៏អស្ចារ្យ។ ទាំងអស់ត្រូវបានផ្តល់ជូនតាមរយៈបណ្តាញហាងដ៏រឹងមាំដែលគាំទ្រដោយសង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព។

គ្រុប (រួមទាំងសហការីគ្រុបនិងការបណ្តាក់ទុនរួមគ្នា) ដំណើរការក្រោមម៉ាកល្បី ៗ ជាច្រើនលើផលិតផល​ម្ហូបអាហារ សុខភាពនិងសម្រស់ គ្រឿងសង្ហារិម គេហដ្ឋាន ភោជនីយដ្ឋាន និងផ្សារលក់រាយផ្សេងទៀត។

ក្រុមហ៊ុនមេរបស់​គ្រុបគឺDairy Farm International Holdings Limited ដែលមានទីតាំងនៅទីក្រុង Bermuda និងមានការចុះបញ្ជីជាស្តង់ដារនៅផ្សារហ៊ុន​ London Stock Exchange ហើយក៏មានចុះបញ្ជីនៅផ្សារហ៊ុន Bermuda និង Singapore។ អាជីវកម្មរបស់គ្រុប ត្រូវបានគ្រប់គ្រងពីទីក្រុងហុងកុងដោយក្រុមហ៊ុន Dairy Farm Management Services Limited តាមរយៈការិយាល័យប្រចាំតំបន់របស់ខ្លួន។

ឌីអេហ្វអាយរីថែលគ្រុបគឺជាសមាជិកនៃ Jardine Matheson Group