ពិធីសម្ពោធជាផ្លូវការសាខាថ្មី

ឌីអេហ្វអាយឡាក់គីប្រាយវេត​លីមីតធីត គឺ​ជាអាជីវកម្ម​លក់រាយ​ឈានមុខ​គេនៅកម្ពុជាដែលដំណើរ​ការហាង​ចំនួន ៥៥ នៅទូទាំង​ប្រទេស​និង​ផ្តល់ការងារ​ដល់បុគ្គលិគ​ជាង ១៣០០ នាក់។

ថ្មីៗនេះឌីអេហ្វអាយឡាក់គីប្រាយវេទលីមីតធីតបាន​ពង្រីសាខារបស់ខ្លួនជាបន្ដបន្ទាប់ ដោយនៅថ្ងៃទី១១ ខែសីហា​ នេះឌីអេហ្វអាយឡាក់គីប្រាយវេទលីមីតធីតបានបើសាខាផ្សារឡាក់គីអ៊ិចប្រេសព្រែកប្រា និងនៅថ្ងៃទី​២៣ខែកក្កដា បានបើកដំណើរការឡាក់គីអ៊ិចប្រេសចោមចៅ៣ ដែលមានទីតាំងនៅ​លើផ្លូវជាតិលេខ៣ ហើយនៅថ្ងៃទី១៥ខែកក្កដាដ៏ដែលនោះ ឌីអេហ្វអាយឡាក់គីប្រាយវេទលីមីតធីតបានបើកដំណើរការឡាក់អ៊ិចប្រេសអូគីឌេ ដែលស្ថិតនៅក្នងបុរីអូគីឌេតែម្ដង។ យើងនៅតែបន្ដបោះទីតាំងទៅជិតអតិថិជនរបស់យើង ដើម្បីអោយឌីអេហ្វអាយឡាក់គីប្រាយវេទលីមីតធីតអាចផ្ដល់សេវាកម្មដល់អតិថិជនបានកាន់តែប្រសើរថែមទៀត។

ក្រុមហ៊ុនឌីអេហ្វអាយឡាក់គី តែងតែផ្តោតសំខាន់លើការផ្តល់ជូនអតិថិជន នូវទំនិញដែលមានគុណភាពល្អបំផុត និងផលិតផលគ្រប់ប្រភេទ ដែលមានកត្តានុភាពសំរាប់ប្រើប្រាស់ដល់អតិថិជន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឌីអេហ្វអាយឡាក់គី នឹងបន្តបើកសាខាថ្មីបន្ថែមទៀត ដើម្បីផ្តល់នូវអតិថិជននូវទំនិញស្រស់ៗ ដែលមានគុណភាពល្អ គ្រឿងទេសផ្សេងៗ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ផលិតថែរក្សាសុខភាព និងសម្រស់ ក្នុងតម្លៃសមរម្យ និងទីតាំងងាយស្រួលនៅជិតផ្ទះរបស់អតិថិជនបំផុត។