ជួយឧបត្ថម្ភបុគ្គលិកជួរមុខរបស់ផ្សារទំនើបឡាក់គី

យើងខ្ញុំសូមអរគុណ និងកោតសរសើរដោយស្មោះដល់បុគ្គលិកជួរមុខរបស់ផ្សារទំនើបឡាក់គីដែលតែងតែបំពេញភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួនក្នុងការផ្ដល់សេវាកម្មជូនដល់អតិថិជនមិនថាក្នុងកាលៈទេសៈណាក៏ដោយ ហើយក្នុងនោះផងដែរ យើងខ្ញុំទាំងអស់គ្នាបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្ដីសម្រេច និងវិធានការនានារបស់រាជរដ្ឋាភិបាល​ ជាពិសេសវិធានការ "៣ការពារ និង ៣កុំ" ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីត-១៩។ ជាមួយគ្នានេះដែរ ផ្សារទំនើបឡាក់គី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនជាទីគោរពស្រលាញ់ទាំងអស់ទូទាំងប្រទេសដែលតែងតែគាំទ្ររាល់ទំនិញនិងសេវាកម្មរបស់យើងខ្ញុំ។