New Search

If you are not happy with the results below please do another search

20 SEARCH RESULTS

1

Careers Page

ជាផ្សារទំនើបឈានមុខគេផ្នែកវិស័យលក់រាយក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនតែងតែស្វែងរកយុទ្ធសាស្រ្តថ្មីៗដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​របស់យើង​កាន់​​​​​​តែល្អប្រសើរ និងគាំទ្រឲ្យមានឱកាស​ រីកចំរើនទៅមុខជានិច្ច។ ក្រុមហ៊ុនជឿជាក់ថា កំណើននៃការពង្រីក​សាខាហាងរបស់យើង នឹងកាន់តែផ្តល់ភាពងាយស្រួលច្រើនដល់​អតិថិជនចូលមក​ទិញទំនិញនៅហាង​របស់យើង និងព្រមទាំង​បង្កើត​ឱកាសរីកចំរើនជាច្រើនសម្រាប់ក្រុមការងាររបស់យើងផងដែរ។ជាមួយកំនើនរីកចំរើន នៃអាជីវកម្មរបស់យើងក្រុមហ៊ុនត្រូវ​ការជ្រើសរើសបេក្ខជនដែលមានទេពកោសល្យ និងសមត្ថភាពជាច្រើននាក់មកចូលរួមក្រុមការងារដ៏វិសេស និងជាក្រុមហ៊ុន​ឈានមុខ​គេ​លំដាប់ថ្នាក់លេខ១ក្នុងវិស័យលក់រាយក្នុង​ព្រះរាជាណាចក្រកម្ពុជា។
5

ជួយឧបត្ថម្ភបុគ្គលិកជួរមុខរបស់ផ្សារទំនើបឡាក់គី

យើងខ្ញុំសូមអរគុណ និងកោតសរសើរដោយស្មោះដល់បុគ្គលិកជួរមុខរបស់ផ្សារទំនើបឡាក់គីដែលតែងតែបំពេញភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួនក្នុងការផ្ដល់សេវាកម្មជូនដល់អតិថិជនមិនថាក្នុងកាលៈទេសៈណាក៏ដោយ ហើយក្នុងនោះផងដែរ យើងខ្ញុំទាំងអស់គ្នាបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្ដីសម្រេច និងវិធានការនានារបស់រាជរដ្ឋាភិបាល​ ជាពិសេសវិធានការ "៣ការពារ និង ៣កុំ" ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីត-១៩។ ជាមួយគ្នានេះដែរ ផ្សារទំនើបឡាក់គី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនជាទីគោរពស្រលាញ់ទាំងអស់ទូទាំងប្រទេសដែលតែងតែគាំទ្ររាល់ទំនិញនិងសេវាកម្មរបស់យើងខ្ញុំ។
7

ដំណើរកម្សាន្តជាក្រុមរបស់ផ្សារទំនើបឡាក់គី

 ដំណើរកម្សាន្តជាក្រុមរបស់បុគ្គលិក គឺជាសកម្មភាពចាំបាច់បំផុត ដែលត្រូចធ្វើជាប្រចាំនៅក្នុងកន្លែងធ្វើការ។ ដើម្បីបង្កើតភាពជិតស្និត, កាត់បន្ថយជម្លោះ, ការប្រាស្រ័យទាក់ទងគ្នាល្អ និង បង្កើនភាពជឿជាក់ វាអាចធ្វើអោយក្រុមរបស់ អ្នកទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីការធ្វើដំណើរកម្សានជាមួយនឹងគំនិតថ្មីៗ ពីការបង្កើតនូវក្រុមមួយអោយមានប្រសិទ្ធភាព ការបង្កើតក្រុមដែលមានប្រសិទ្ធភាព គឺទាមទារនូវចំនេះដឹងច្រើនជាង ការចាប់ដាក់ជាក្រុម។ វាតម្រូវអោយមាន បទពិសោធន៍ និងសមត្ថភាពខ្ពស់ដើម្បីអោយវាមានប្រសិទ្ធិភាពល្អ។
8

ការបរិច្ចាក សម្ភារៈទប់ស្កាត់ពីជំងឺ កូវីដ ១៩ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនិង ជំងឺកូវីដ ១៩

 ជំងឺកូវីដ ១៩ ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា។​ មួយភាគបួននៃអ្នកទេសចរណ៍ដែលបានមកកម្សាន្តនៅប្រទេសកម្ពុជា នៅក្នុងខែមីនា គឺស្ទើតែទាំងអស់ត្រូវបានឆ្លងជំងឺ។ នៅពេលមានករណីដំបូងនៃការឆ្លងជំងឺ កូវីដ ១៩ ត្រូវបានរកឃើញនៅប្រទេសកម្ពុជា ក្នុងខែមីនា ក្រុម The Médecins Sans Frontiéres (MSF) បានចុះមកជួយទប់ស្កាត់ នូវជំងឺរលាកថ្លើមប្រភេទ C នៅក្នុងគ្លីនិកជាមួយនិងអ្នកឆ្លងជំងឺនេះ។ MSF ត្រូវបានសួរដោយប្រជាជនកម្ពុជានូវវិធីទប់ស្កាត់ និង ការពារ ជាមួយហ្នឹងការធ្វើតេសតាមដាន និង ត្រួតពិនិត្យរកជំងឺ កូវីដ ១៩។ លោក Mickaël Le Paih ដែលជាប្រធានប្រយុទ្ធប្រឆាំងនិង ជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា បាននិយាយថា៖ ” ការតាមដានធ្វើតេសរកជំងឺកូវីដ ១៩ បានប្រព្រឹត្តិទៅយ៉ាងរលូន ហើយមានប្រសិទ្ធិភាព ដោយមានការសហការជាមួយក្រុមការងារ ដើម្បីប្រយុទ្ធប្រឆាំងនិង ជំងឺកូវីដ ១៩​ ” ។ ក្រុមអ្នកជួយសង្គ្រោះបានបន្តរៀបចំ ទប់ស្កាត់ ជំងឺកូវីដ ១៩ ដើម្បីការពារកុំអោយមានការឆ្លងរីករាលដាលបន្ថែមទៀត ក្នុងការសហការជាមួយ និងក្រសួងសុខាភិបាលដើម្បីកុំអោយមានការចម្លងទៅមនុស្សផ្សេងទៀត ក្នុងប្រទេស។ ជាមួយនិងការ អនុមត័ពីការណែនាំក្នុងការការពារ ជំងឺកូវីដ ១៩ យើងត្រូវតែពង្រឹងបន្ថែមទៀតនូវចំណេះដឹងពីរោគសញ្ញារបស់ជំងឺកូវីដ ១៩ និង ត្រូវបិទទល់ដែន ប្រទេសថៃ ក្នុងការនាំចេញនាំចូល ជៀសវាងការឆ្លងជំងឺកូវីដ ១៩។ ដើម្បីធានាអោយបានថា មានមនុស្សប៉ុន្មាននាក់ ដែលមានរោគសញ្ញាវិជ្ជមាន ឆ្លងពីអ្នកជំងឺផ្សេងទៀត។ មន្ទីពេទ្យទាំងអស់ត្រូវតែជួយធ្វើការណែនាំដល់ ពលករខ្មែរ ប្រមាណជាង ៨មឺននាក់ អោយត្រលប់មកពីប្រទេសថៃវិញ ដែលជាកន្លែងទើបផ្ទុះនូវជំងឺកូវីដ​ ១៩ ថ្មីៗនេះ និង បិទព្រំដែនអោយបានឆាប់។ នៅក្នុងអំឡុងពេល ៣សប្តាហ៍ ពេទ្យ និងគគិលានុបដ្ឋាយិកាត្រូវបានបង្រៀនដោយ ក្រុម MSF។ ពួកគេបានរៀនពីការណែនាំថ្មី និង របៀបការពារដោយប្រើប្រាស់ ឧបករណ៍សម្រាប់ជនសង្ស័យដែលមានផ្ទុកជំងឺកូវីដ​ ១៩ និង ការប្រើប្រាស់ឧបករណ៍ដែលប្រើប្រាស់ជាប្រចាំនៅក្នុងមន្ទីពេទ្យ។
9

ពិធីសម្ពោធជាផ្លូវការសាខាថ្មី

ឌីអេហ្វអាយឡាក់គីប្រាយវេត​លីមីតធីត គឺ​ជាអាជីវកម្ម​លក់រាយ​ឈានមុខ​គេនៅកម្ពុជាដែលដំណើរ​ការហាង​ចំនួន ៥៥ នៅទូទាំង​ប្រទេស​និង​ផ្តល់ការងារ​ដល់បុគ្គលិគ​ជាង ១៣០០ នាក់។ ថ្មីៗនេះឌីអេហ្វអាយឡាក់គីប្រាយវេទលីមីតធីតបាន​ពង្រីសាខារបស់ខ្លួនជាបន្ដបន្ទាប់ ដោយនៅថ្ងៃទី១១ ខែសីហា​ នេះឌីអេហ្វអាយឡាក់គីប្រាយវេទលីមីតធីតបានបើសាខាផ្សារឡាក់គីអ៊ិចប្រេសព្រែកប្រា និងនៅថ្ងៃទី​២៣ខែកក្កដា បានបើកដំណើរការឡាក់គីអ៊ិចប្រេសចោមចៅ៣ ដែលមានទីតាំងនៅ​លើផ្លូវជាតិលេខ៣ ហើយនៅថ្ងៃទី១៥ខែកក្កដាដ៏ដែលនោះ ឌីអេហ្វអាយឡាក់គីប្រាយវេទលីមីតធីតបានបើកដំណើរការឡាក់អ៊ិចប្រេសអូគីឌេ ដែលស្ថិតនៅក្នងបុរីអូគីឌេតែម្ដង។ យើងនៅតែបន្ដបោះទីតាំងទៅជិតអតិថិជនរបស់យើង ដើម្បីអោយឌីអេហ្វអាយឡាក់គីប្រាយវេទលីមីតធីតអាចផ្ដល់សេវាកម្មដល់អតិថិជនបានកាន់តែប្រសើរថែមទៀត។ ក្រុមហ៊ុនឌីអេហ្វអាយឡាក់គី តែងតែផ្តោតសំខាន់លើការផ្តល់ជូនអតិថិជន នូវទំនិញដែលមានគុណភាពល្អបំផុត និងផលិតផលគ្រប់ប្រភេទ ដែលមានកត្តានុភាពសំរាប់ប្រើប្រាស់ដល់អតិថិជន។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឌីអេហ្វអាយឡាក់គី នឹងបន្តបើកសាខាថ្មីបន្ថែមទៀត ដើម្បីផ្តល់នូវអតិថិជននូវទំនិញស្រស់ៗ ដែលមានគុណភាពល្អ គ្រឿងទេសផ្សេងៗ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ផលិតថែរក្សាសុខភាព និងសម្រស់ ក្នុងតម្លៃសមរម្យ និងទីតាំងងាយស្រួលនៅជិតផ្ទះរបស់អតិថិជនបំផុត។
10

Membership Card

លក្ខខណ្ឌស្នើសុំចូលជាសមាជិក 1. អតិថិជនត្រូវបង្ហាញអត្តសញ្ញាណបណ្ណ បណ្ណបើកបរ ឬ លិខិតឆ្លងដែន នៅកន្លែងផ្ដល់បណ្ណសមាជិកនៅតាមសាខាផ្សារទំនើបឡាក់គី ដើម្បី ស្នើសុំចូលជាសមាជិក។ 2. អតិថិជនត្រូវ ចំណាយប្រាក់ 4000រៀល ( មួយដុល្លាសហរដ្ឋអាមេរិច )។ 3. ក្រោយបំពេញបែបបទរួចរាល់ អតិថិជនត្រូវរក្សាបង្កាន់ដៃទុកដើម្បីទទួលកាតសមាជិក។ 4. អតិថិជនអាចទទួលកាតសមាជិកឡាក់គីនៅសាខាដែរអតិថិជនបានបំពេញបែបបទ។ 5. ក្រោយបំពេញបែបបទ រយះពេលមួយសប្ដាហ៍ (គិតតែថ្ងៃធ្វើការ) អតិថិជនអាចទទួលបានកាតសមាជិកឡាក់គី។ ( បុគ្គលិកផ្នែកបណ្ណសមាជិកឡាក់គីនិងទាក់ទៅអតិថិជនអោយមកទទួលកាត ) លក្ខខណ្ឌសមាជិកស្នើសុំប្ដូរកាត ឬ ប្ដូរកាតខូច 1. អតិថិជនត្រូវបង្ហាញកាតចាស់នៅកន្លែងផ្ដល់បណ្ណសមាជិកនៅតាមសាខាផ្សារទំនើបឡាក់គីដើម្បីស្នើសុំកាតថ្មី។ 2. អតិថិជនត្រូវ ចំណាយប្រាក់ ​4000រៀល ( មួយដុល្លាសហរដ្ឋអាមេរិច )។ 3. នៅពេលផ្ទេរពិន្ទុទៅកាតថ្មីរួច កាតចាស់និងបិទការប្រើប្រាស់។ 4. ក្រោយបំពេញបែបបទរួចរាល់ អតិថិជនត្រូវរក្សាបង្កាន់ដៃទុកដើម្បីទទួលកាតសមាជិក។ 5. អតិថិជនអាចទទួលកាតសមាជិកឡាក់គីនៅសាខាដែរអតិថិជនបានបំពេញបែបបទ។ 6. ក្រោយបំពេញបែបបទ រយះពេលមួយសប្ដាហ៍ (គិតតែថ្ងៃធ្វើការ) អតិថិជនអាចទទួលបានកាតសមាជិកឡាក់គី។ ( បុគ្គលិកផ្នែកបណ្ណសមាជិកឡាក់គី និងទាក់ទៅអតិថិជនអោយមកទទួលកាត ) លក្ខខណ្ឌសមាជិកបាត់កាត 1. អតិថិជនត្រូវបង្ហាញអត្តសញ្ញាណបណ្ណ បណ្ណបើកបរ ឬលិខិតឆ្លងដែនដែលអតិថិជនធ្លាប់បំពេញបែបបទនៅកន្លែងផ្ដល់បណ្ណសមាជិក នៅតាមសាខាផ្សារទំនើបឡាក់គី ដើម្បីស្នើសុំកាតចាស់ដែលមានពិន្ទុត្រលប់មកវិញ។ 2. អតិថិជនត្រូវ ចំណាយប្រាក់ 8000រៀល ( ពីរដុល្លាសហរដ្ឋអាមេរិច )។ 3. នៅពេលផ្ទេរពិន្ទុទៅកាតថ្មីរួច កាតចាស់និងបិទការប្រើប្រាស់។ 4. ក្រោយបំពេញបែបបទរួចរាល់ អតិថិជនត្រូវរក្សាបង្កាន់ដៃទុកដើម្បីទទួលកាតសមាជិក។ 5. អតិថិជនអាចទទួលកាតសមាជិកឡាក់គីនៅសាខាដែរអតិថិជនបានបំពេញបែបបទ។ 6. ក្រោយបំពេញបែបបទ រយះពេលមួយសប្ដាហ៍ (គិតតែថ្ងៃធ្វើការ) អតិថិជនអាចទទួលបានកាតសមាជិកឡាក់គី។ ( បុគ្គលិកផ្នែកប័ណ្ណសមាជិកឡាក់គីនិងទាក់ទៅអតិថិជនអោយមកទទួលកាត ) លក្ខខណ្ឌប្រើប្រាស់កាតសមាជិក 1. អតិថិជនត្រូវបង្ហាញកាតសមាជិកឡាក់គី ទៅបេឡាផ្សារទំនើបឡាក់គី មុនពេលទូទាត់ប្រាក់។ 2. រាល់ការចំណាយអស់ 5000រៀល អតិថិជន និង ទទួលបាន1ពិន្ទុ ហើយពិន្ទុរបស់លោកអ្នក នឹងកើនឡើងដោយពឹងផ្អែកលើបរិមាណនៃការចំណាយរបស់លោកអ្នក។ 3. ពិន្ទុរបស់លោក អ្នក និង បង្ហាញនៅលើវិកយបត្ររាល់ពេលដែល លោកអ្នក អញ្ជើញមកទិញទំនិញ ហើយពិន្ទុរបស់ លោកអ្នក និង កើនឡើងនៅថ្ងៃបន្ទាប់។ 4. ពិន្ទុដែលសន្សំបានសមាជិកទាំងអស់អាច ឆែកមើល និង ប្ដូរបានគ្រប់ពេវេលា គ្រប់ផ្សារទំនើបឡាក់គី រៀងរាល់ម៉ោងធ្វើការ។ 5. ពិន្ទុរបស់សមាជិកនីមូយៗ មិនអាផ្ទេរទៅអ្នកដទៃបានឡើយ។ 6. ពិន្ទុរបស់លោក អ្នក និងត្រួវបានកាត់បន្ថយនៅពេលដែលលោក អ្នក ប្ដូររង្វាន់រួច។ 7. នៅពេលកាតសមាជិកឡាក់គីរបស់លោក អ្នក បាត់សូមទាក់ទងជាបន្ទាន់តាមបញ្ជរផ្សារទំនើបឡាក់គី ដើម្បីអោយផ្នែកប័ណ្ណសមាជិកឡាក់គី ផ្អាក ការប្រើប្រាស់កាតសមាជិករបស់លោកអ្នក។ 8. កាតសមាជិកឡាក់គីអាចប្រើបាននៅ ផ្សារទំនើបឡាក់គី ឡាក់គីព្រីមៀន និង ឡាក់គីអ៊ិចប្រេស។ 9. កាតសមាជិកឡាក់គី មិនមាថ្ងៃផុតកំណត់ទេ។ 10. អតិថិជនម្នាក់អាចទទួលបានកាតសមាជិកឡាក់គីតែមួយប៉ុណ្ណោះ។ 11. សមាជិកទាំងអស់ត្រូវចុះហត្ថលេខាលើបែបបទសុំចូលជាសមាជិកមុនពេលប្រើប្រាស់កាត ហើយព័ត៌មានដែលសមាជិកផ្ដល់អោយពិតជាត្រឹមត្រូវ ហើយក្នុងករណីមានកំហុសឆ្គងណាមួយ យើងខ្ញុំមិនទទួលខុសត្រូវឡើយ រាល់ព័ត៌មានដែលសមាជិកផ្ដល់អោយត្រូវរក្សាទុកជាការសម្ងាត់។ 12. យើងខ្ញុំមានសិទិ្ធបដិសេធមិនផ្ដល់កាតសមាជិកឡាក់គីចំពោះអតិថិជនណាដែលមិនគោរពតាមលក្ខខណ្ឌ។ 13. កាតសមាជិកឡាក់គី មិនមែនជាកាតឥណទាននោះទេ។ យើងខ្ញុំមានសិទិ្ធដកហូត ឬ បញ្ឈប់ការប្រើប្រាស់ក្នុងករណីអតិថិជនណា យកទៅប្រើប្រាស់ខុសប្រក្រតីណាមួយ។ លក្ខខណ្ឌប្ដូរពិន្ទុ 1. អតិថិជនត្រូវបង្ហាញបណ្ណសមាជិកឡាក់គី និង អត្តសញ្ញាណបណ្ណនៅកន្លែងផ្ដល់បណ្ណសមាជិកនៅតាមសាខាផ្សារទំនើបឡាក់គីដើម្បីស្នើសុំប្ដូរពិន្ទុ។ 2. ក្រោយបំពេញបែបបទរួចរាល់អតិថិជនត្រូវរក្សាបង្គាន់ដៃទុករយះពេលមួយសប្ដាហ៍ (គិតតែថ្ងៃធ្វើការ) អតិថិជនអាចទទួលបានគូប៉ុង។ ( បុគ្គលិកផ្នែកបណ្ណសមាជិកនិងទាក់ទៅអតិថិជនអោយមកទទួលគូប៉ុង ) 3. ពេលអតិថិជនមកទទួលគូប៉ុងអតិថិជនត្រូវភ្ជាប់បង្គាន់ដៃដើម្បីទទួលគូប៉ុង។ 4. អតិថិជនត្រូវប្រើប្រាស់គូប៉ុងអោយបានមុនពេលផុតកំណត់។ 5. អតិថិជនអាចទទួលគូប៉ុងនៅសាខាដែរអតិថិជនបានបំពេញបែបបទ។ 6. គូប៉ុងនេះមិនអាចប្ដូរជាលុយសុទ្ធបានទេ។ 7. ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីតធីត មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬ ត្រូវបានគេលួចយកទៅប្រើប្រាស់ គូប៉ុងនេះមិនអាចធ្វើការផ្ដល់ជូនសារជាថ្មីទេ។